(ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទង្វើរបស់ ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ដែលបាន សម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់១រូប នៃកងយោធពលខេមភូមិន្ទកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ លេខ៦/១ ន.ព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្ត្រីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ យ៉ាងអយុត្តិធម៌ជាទីបំផុត ហើយគ្មានភស្តុតាងអ្ហវីទាំងអស់៕
Comments