តាកែវ៖ នៅក្នុងឱកាសអញ្ជើញាសម្ពោធដាក់ឲ្យប្រើប្រាស់សមទ្ធិផលនានា នៅវត្តអង្គក្រឡាញ់សែនជ័យ ស្ថិតនៅឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃ សៅរ៍ទី១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៩នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់នយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដែលបានដាក់ចេញដោយយកអាយុជីវិតប្រជាពលរដ្ឋអ្វើជាឈ្នាន់ឈានទៅដណ្ដើមអំណាច ហើយផែនការដែលបានដាក់ចេញនេះត្រូវទទួលបរាជ័យទាំងស្រុងបន្ទាប់ពីមិនមានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ដែលបានចូលរួមនៅក្នុងពិធីសម្ភោធសមិទ្ធផលនានានៅក្នុងវត្តខាងលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទណ្ឌិតសម រង្ស៊ី បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ជាថ្ងៃផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋនិងកងទ័ពក្រោមឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលហើយបានភូតកុហកបោកប្រាស់ថាបងប្អូនកម្មករនៅប្រទេសកូរ៉េខាងត្បូង១ម៉ឺននាក់មកចូលរួមបះបោរជាមួយខ្លួនហើយបងប្អូនកម្មករខ្មែរយើងនៅប្រទេសថៃប្រមាណ១លាននាក់ក៏និងមកចូលរួមជាមួយខ្លួនដើម្បីមកផ្ដួលរំលំរាជរដ្ឋាភិបាលផងដែរ ក៏ប៉ុន្តែដល់ថ្ងៃទី៩ខែ វិច្ឆិកា គេឃើញតែកម្មករនៅប្រទេសកូរ៉េខាងត្បូងមិនដល់១០នាក់ផងបានជិះយន្តហោះមកប្រទេសថៃនិងមានកម្មករនៅប្រទេសថៃប្រមាណ១០នាក់ប៉ុណ្ណោះ ដែលថានិងវិលត្រលប់មកស្រុកខ្មែរវិញ ចំណែកទណ្ឌិត សម រង្ស៊ី ផ្ទាល់មិនបានកក់សំបុត្រយន្តថៃអ៊ែវេផង តែបែជាមកឡើងជិះយន្តហោះ ហើយនៅពេលគេមិនឲ្យឡើងជិះយន្តហោះស្រាប់តែចោទក្រុមហ៊ុនថៃថាមិនលក់សំបុត្រយន្តហោះឲ្យខ្លួនទៅវិញ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា នៅទីបំផុតផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៊ី ដែលកំណត់យកថ្ងៃទី៩ ខែវិច្ឆិកាជាថ្ងៃធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ ដោយសារតែបងប្អូនប្រជាពលរដ្ឋមិនចូលរួមគាំទ្រជាពិសេសបងប្អូនកម្មករខ្មែរនៅប្រទេសកូរ៉េខាងត្រូងនិងបងប្អូនកម្មករខ្មែរនៅប្រទេសថៃ។
ផែនការរបស់ទណ្ឌិត សម រង្ស៊ី គ្រាន់តែធ្វើឲ្យប្រទេសជ្រួលច្របល់តាមរយៈនយោបាយចំណេញៗរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះនៅពេលដែលផែនការខ្លួនបរាជ័យ ទណ្ឌិតរូបនេះបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលថារារាំងខ្លួនមិនឲ្យចូលប្រទេសហើយចាប់ខ្លួនបក្ខពួកខ្លួនដោយបំបានច្បាប់ តែតាមការពិតដើម្បីការពារមនុស្ស១៦លាននាក់ រាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីឃាត់ខ្លួនមនុស្សប្រមាណ៦០នាក់ដែលចាញ់បោកទណ្ឌិតសម រង្ស៊ីនោះទេ ហើយឥលូវនេះក្រុមមនុស្សដែលចាញ់បោកគេត្រូវបានសម្រេចដោះលែងឲ្យនៅក្រៅឃុំអស់តៅហើយផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវានាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសនិងបងប្អូននក្រៅប្រទេសសូមកុំជឿការឃោសនារបស់ក្រុមអគតិឲ្យសោះ ព្រោះទណ្ឌិត សម រង្ស៊ី និងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការដណ្ដើមអំណាចដោយយកអាយុជីវឹតប្រជាពលរដ្ឋមកជាឈ្នាន់ ដូច្នោះសូមប្រជាពលរដ្ឋទាំងអស់កុំចាញ់បោកទណ្ឌិតនេះ ដោយចូលរួមដុតប្រទេសជាតិខ្លួនឲ្យធ្លាក់ទៅដល់ការបង្ហូឈាមគ្នាដោយសារតែនយោបាយដុតប្រទេសរបស់ក្រុមទណ្ឌិត សម រង្ស៊ី នេះឲ្យសោះ៕
Comments