សៀមរាប៖ នគរបាលជាតិ នៃស្នងការដ្ឋានខេត្តសៀមរាបដែលមានស្នាដៃចំនួន៩០នាក់ត្រូវបាន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានាយកដ្ឋានបុគ្គលិក និងលោកនាក់ ណេរ៉ុន អភិបាល រងខេត្តសៀមរាប រួមនិងមន្ត្រីអមដំណើរជាច្រើនរូបទៀត។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាប្រជុំ នៃស្នងការដ្ឋានខេត្តសៀមរាប។
សេចក្ដីប្រកាសនេះ បានសម្រេចតែងតាំង លោក វរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតាំងមុខតំណែងថ្មី ជាស្នងការរងទទួលផែនសេនាធិការ។ ២-វរសេនីយ៍ឯក តាន់ សំបូរ ជាស្នងការរង។ ៣-វរសេនីយ៍ទោ តូច ពិសិដ្ឋ ជាស្នងការរង។ ៤-វរសេនីយ៍ទោ ជ្រិន គឹមនី ជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ៥-វរសេនីយ៍ទោ ស៊ី ជីវ ជានាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា៦។-វរសេនីយ៍ទោ ឆាយ ហាក់ឡុង ជាអធិការស្រុកអង្គរធំ។ ៧-វរសេនីយ៍ទោ លឹម សម្បត្តិ ជាអធិការស្រុកប្រាសាទបាគង។ ការបំពាក់សឋានន្តរស័ក្តិ ជួនមន្ត្រីនគរបាល មានស្នាដៃទាំងមន្ត្រីនិងនាយ នាយរងការិយាល័យ អធិការ អធិការងចំនួន៩០នាក់។
សូមបញ្ជាក់ថាសម្រាប់គណៈស្នងការនគរបាលខេត្តសៀមរាប បច្ចុប្បន្ន មានស្នងរងរហូតចំនួន២៤រូប។ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នគរបាលខេត្តសៀមរាប ឡើងអានរបាយការណ៍ទូទៅជូនគណៈអធិបតីរួចមក។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតាំងមុខតំណែងថ្មី ជាស្នងការរងទទួលផែនសេនាធិការ បានឡើងប្តេជ្ញាចំពោះមុខថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធថា លោកនឹងប្រឹងប្រែងបំពេញការងារដោយភាពស្មោះត្រង់និងជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល សំដៅធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងពលរដ្ឋសម្បូរសប្បាយ។
យ៉ាងនេះក្តី លោកឧត្តមសេនីយ៍ឯកប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានាយកដ្ឋានបុគ្គលិក បានមានមតិផ្តាំផ្ញើដល់នាយ នាយរង នគរបាលជាតិ ដែលទើបឡើងកាន់តំណែងនិងទទួលភារកិច្ចថ្មីៗនេះឲ្យបន្តសហការ ប្រឹងប្រែងធ្វើការដោយគោរពវិន័យឲ្យបានល្អថែមទៀត។ លោកបន្តថា ដោយខេត្តសៀមរាបជាខេត្តទេសចរណ៍ ចឹងទេថ្នាក់លើតែងតែយកចិត្តទុកដាក់ ព្រោះនគរបាលខេត្តសៀមរាប បានប្រឹងប្រែងការពារទាំងពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានយ៉ាងល្អ៕
Comments