បន្ទាយមានជ័យ៖ រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ផ្តល់អណ្តូងស្នប់(Afridev) ជាលើកទី២ មានអណ្តូងចំនួន៣១០ ដែលបើកការដ្ឋាន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នៅក្រុងសិរីសោភ័ណ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ពិធីសម្ពោធនិងចាប់ដំណើរការគម្រោងផ្គត់ផ្គង់អណ្តូងស្នប់ចំនួន៣១០អណ្តូង របស់គម្រោងផ្គត់ផ្គង់អណ្តូងស្នប់តាមជនបទមានចំនួន១៥០អណ្តូង ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ ការរស់នៅដែលគ្មានទម្លាប់ប្រតិបត្តិអនាម័យល្អ បានធ្វើអោយប៉ះពាល់ដល់សុមាលភាពរបស់ប្រជាពលរដ្ឋផង និងប៉ះពាល់ដល់ចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមជនបទ។
លោកបានបន្តថា៖ដែលរាជរដ្ឋាភិបាលបានកំណត់ថា៖នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរាជភាព។
ក្នុងនាមអាជ្ញាធរសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅប្រកបដោយសោមនស្សរីករាយក្រៃលែងដោយបានទទួលការផ្តល់អណ្តូងស្នប់ ចំនួន៣១០ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។
លោក ហួត សារីម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖ការបើកការដ្ឋានគម្រោងផ្គត់ផ្គង់អណ្តូងស្នប់(Afridev)នេះជាលើកទី២ ហើយដែលមានចំនួន៣១០អណ្តូង ក្នុងខេត្តបន្ទាយមានជ័យ នេះជាជំនួយឥតចំណងពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីផ្គង់ផ្គង់ទឹកដល់ប្រជាពលរដ្ឋដែលតម្រូវការចាំបាច់ប្រើប្រាស់នេះជាការផ្គត់ផ្គង់ទឹកនិងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
លោកបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្រោយពេលទទួលបានអណ្តូងស្នប់ប្រើប្រាស់ហើយត្រូវចូលរួមថែរក្សាអោយបានគង់វង្សដល់កូនចៅក្រោយៗបានប្រើប្រាស់។ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចេញសារចរដល់ប្រជាកសិកអោយធ្វើស្រែប្រាំងតែម្តង មិនអនុញ្ញាតអោយធ្វើស្រូវប្រាំងលើកទី២ ដាច់ខាតដើម្បីរក្សាទឹកទុកប្រើប្រាស់នៅពេលខ្វះទឹក៕ដោយ៖ចន្ត្រា
Comments